គោលបំណង៖ កម្ចាត់ភាពកខ្វក់ ប្រេង និងគ្រឿងសម្អាង ជួយឱ្យស្បែកភ្លឺថ្លា និងត្រៀមខ្លួនសម្រាប់ជំហានថែទាំស្បែកបន្ទាប់។
របៀបធ្វើ៖
ប្រើទឹកសម្អាតស្រាលៗ ដែលគ្មានជាតិអាល់កុល ឬសារធាតុគីមីខ្លាំង។
លាងមុខដោយទឹកក្តៅឧណ្ហៗ ដើម្បីបើករន្ធញើស ម៉ាស្សាថ្នមៗរយៈពេល 1-2 នាទីតាមរង្វង់មូល ដើម្បីកម្ចាត់ជាតិពុលនៅលើស្បែក។
លាងសម្អាតម្តងទៀតជាមួយទឹកត្រជាក់ដើម្បីបង្រួមរន្ធញើស។
2
ជំរុះកោសិកាចាស់ (Exfoliation)
គោលបំណង៖ កម្ចាត់ស្រទាប់ស្បែកដែលងាប់នៅលើផ្ទៃមុខ ធ្វើឱ្យស្បែកភ្លឺថ្លាជាង និងស្រូបយកសារធាតុចិញ្ចឹមបានល្អប្រសើរ ជាពិសេសសម្រាប់ស្បែកដែលមានស្នាមជាំ ការជំរុះកោសិកាចាស់ជាប្រចាំនឹងជួយបំបាត់ស្នាមអុចខ្មៅ។
3
ឆ្ពុងមុខ (Facial Steaming)
របៀបធ្វើ៖
ប្រើសារធាតុជំរុះ AHA ឬ BHA ថ្នមៗប្រសិនបើស្បែករបស់អ្នកងាយប្រតិកម្ម។
ប្រសិនបើស្បែកមាំក្រាស់ជាង អ្នកអាចជ្រើសរើសការខាត់ស្បែកដោយបអង្កាំតូចៗ ម៉ាស្សាថ្នមៗរយៈពេល 2-3 នាទី។
ជំរុះ 1-2 ដងក្នុងមួយសប្តាហ៍ ដើម្បីកុំឱ្យខូចស្បែក។
គោលបំណង៖ ជួយបើករន្ធញើស បង្កើនចរន្តឈាម និងជំរុញការបញ្ចេញជាតិពុលចេញពីស្បែក ធ្វើអោយស្បែកទន់រលោងជាង។
របៀបធ្វើ៖
ដាំទឹកអោយពុះជាមួយប្រេងពីរបីតំណក់ ឬរុក្ខជាតិមួយចំនួន (ដូចជាតែបៃតង ជីអង្កាម)។
ឆ្ពុងមុខរបស់អ្នកប្រហែល 5-10 នាទី ទុកមុខរបស់អ្នកឱ្យឆ្ងាយពីទឹកប្រហែល 30cm ដើម្បីជៀសវាងរលាក។
បន្ទាប់ពីឆ្ពុងរួច យកកន្សែងទន់ជូតអោយស្ងួត ហើយត្រៀមអោយជំហានបន្ទាប់។
គោលបំណង៖ ផ្តល់សារធាតុចិញ្ចឹមដល់ស្បែក ជួយកាត់បន្ថយស្នាមជាំ អាចម៍រុយ និងចិញ្ចឹមស្បែកពីខាងក្នុង។
របៀបធ្វើ៖
ប្រើប្រាស់ម៉ាស់បិទមុខជួយអោយស្បែកស ការពារជាំ ដែលមានសារធាតុផ្សំដូចជា វីតាមីន C, Niacinamide ឬ Hyaluronic Acid។ អ្នកក៏អាចប្រើម៉ាស់បិទមុខពីធម្មជាតិដូចជាម្សៅរមៀត និងទឹកដោះគោជូរគ្មានជាតិស្ករ ជួយកាត់បន្ថយស្នាមជាំខ្មៅ។
បិទម៉ាស់រយៈពេល 15-20 នាទីបន្ទាប់មកលាងជាមួយទឹកក្តៅឧណ្ហៗ។
5
ប្រើ toner (តុល្យភាពសំណើម)
គោលបំណង៖ ជួយរក្សាតុល្យភាព pH អោយស្បែក ជួយឱ្យស្បែកមិនស្ងួតប្រេះ បន្ទាប់ពីលាងមុខរួច និងត្រៀមថែទាំជំហានបន្ទាប់។
របៀបធ្វើ៖
ប្រើសំឡីលាងមុខ បន្តក់ Toner បន្តិច ហើយលាបឱ្យសប់ផ្ទៃមុខ ជាពិសេសផ្តោតលើតំបន់ដែលមានស្នាមជាំខ្មៅ និងអាចម៍រុយ។
ជ្រើសរើស Toner ដែលមានគ្រឿងផ្សំទន់ភ្លន់ សារធាតុចំរាញ់ពីធម្មជាតិដូចជា ស្លឹកត្រចៀកក្រាញ់ និងតែបៃតង ដើម្បីជួយថែស្បែក និងកាត់បន្ថយការរលាក
6
លាបសេរ៉ូមជំនាញព្យាបាលស្បែកជាំ (Serum)
គោលបំណង៖ ផ្តល់សារធាតុចិញ្ចឹមចាំបាច់ ដើម្បីជួយកម្ចាត់ស្នាមជាំខ្មៅ ធ្វើអោយស្បែកភ្លឺថ្លា និងការពារមិនឲ្យជាំកើតឡើងវិញ។
របៀបធ្វើ៖
លាបសេរ៉ូមបំបាត់ជាំ Abera ឬ សេរ៉ូមដែលមានសារធាតុសកម្មដូចជា GenoWhite, Niacinamide ឬ Arbutin ទៅតំបន់ស្បែកដែលជាំ។
ម៉ាស្សាថ្នមៗជារង្វង់មូល ដើម្បីឱ្យសេរ៉ូមជ្រាបជ្រៅទៅក្នុងស្បែក។ អ្នកគួរតែផ្តោតលើតំបន់ស្បែកដែលមានបញ្ហាជាំធ្ងន់ធ្ងង។
សេរ៉ូមជ្រាបចូលជ្រៅជាងផលិតផលថែរក្សាស្បែកផ្សេងៗ ជួយឱ្យស្បែកសឡើងវិញពីខាងក្នុង និងធ្វើឱ្យបាត់ស្នាមអុចខ្មៅ។
7
ផ្តល់សំណើម និងរក្សាសំណើម(Moisturizer)
គោលបំណង៖ រក្សាសំណើមអោយស្បែក ធ្វើឱ្យស្បែកទន់រលោង និងបង្កើតស្រទាប់ការពារដើម្បីជួយរក្សាសារធាតុចិញ្ចឹមអោយជ្រាបចូលស្បែក។
របៀបធ្វើ៖
ប្រើក្រែមផ្តល់សំណើមដែលមានសារធាតុប្រឆាំងភាពចាស់ និងធ្វើអោយស្បែកភ្លឺថ្លាដូចជា Hyaluronic Acid, Vitamin E, ឬ Jojoba Oil ។
លាបស្រទាប់ស្តើង និងសប់ពេញផ្ទៃមុខ ម៉ាស្សាថ្នមៗរយៈពេល 1-2 នាទី ដើម្បីឱ្យក្រែមជ្រាបចូលជ្រៅ។
8
ការពារស្បែករបស់អ្នកជាមួយនឹងឡេការពារកម្តៅថ្ងៃ (Sun Protection)
គោលបំណង៖ ការពារស្បែកមិនអោយជាំកើតឡើងវិញ និងមិនធ្វើអោយជាំធ្ងន់ធ្ងងជាងនេះ ដោយការពារស្បែកពីផលប៉ះពាល់របស់កាំរស្មីយូវី។
របៀបធ្វើ៖
ប្រើឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF តិចបំផុត 30 នៅពេលថ្ងៃ ទោះបីជាមិនចេញទៅក្រៅក៏ដោយ។
លាបឡេការពារកម្តៅថ្ងៃឱ្យបានគ្រប់គ្រាន់ ដោយផ្តោតទៅលើស្បែកជាំ អុចខ្មៅ។ ប្រសិនបើនៅក្រោមពន្លឺថ្ងៃជាប្រចាំ ត្រូវលាប 2-3 ម៉ោងម្តង។
ថែរក្សាស្បែកជាំនៅផ្ទះទាមទារការអត់ធ្មត់ និងនីតិវិធីត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងជំហានថែទាំនេះ ស្បែករបស់អ្នកនឹងប្រសើរឡើងបន្តិចម្តងៗ កាត់បន្ថយស្នាមជាំ និងប្រែជាពណ៌ស៊ីជម្ពូ ភ្លឺថ្លាជាងមុន។
សរុបសេចក្តី